RSS 1.0     RSS 2.0

Total Views: 184 - Total Replies: 0   រដ្ឋាភិបាល​កម្ពុជាមានវប្ប ធម៌មួយ

posted:public2talk
on 03/05/2010 21:47:25

ហេតុ​អ្វី​រដ្ឋាភិបាលតែងតែ មានវប្បធម៌មួយ គឺដាក់កំហុសទៅលើវត្ថុ​? ជាក់សែ្តង​កន្លងមកដូចជា ការបិទ Karaoke នោះមានន័យថា Karaoke ជាអ្នកហុស មិនមែន​មនុស្សទេ? ប្រសិនបើច្បាប់ឯកសម័្ពនភាព ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត ឹងរឹង និងយុតិ្តធម៌​ នោះ​គ្មាន លោកប្រុស ឯកឧត្តម លោកឧកញ៉ា ព្រះអង្គម្ចាស់ណា ដែលមានភរិយារួច ​ហ៊ានលួចស៊ីក្រៅ ជាពិសេស​កន្លែង Karaoke នោះទេ ។ កន្លែង Karaoke គឺជាកន្លែងកំសាន្ត​របស់មនុ ស្សពេញ​វ័យ ដែល​មាន សិទ្ធិ សេរីភាពស្របច្បាប់​ និងការទទូល​ខុស​ត្រូវ​ផ្ទា ល់​ខ្លួន ។ ច្បាប់​គ្រាន់តែ​អាច​កំណត់ ​ឱ្យ​អជីវករហាម​ឃាត់ពលរដ្ឋ ​មិនទាន់​គ្រប់​អាយុចូល​កំ សាន្តកនែ្លងនេះតែ​ប៉ុណ្ណោះ ​ មិនមែន​ចាត់​ទុក​ថា​កនែ្លង Karaoke ជាកនែ្លងមិនល្អ តាមការ ពិតវាអាស្រ័យ​លើ​សក្តានុពល ​ភាពរបស់​ច្បាប់ និងមនុស្ស​ឯណោះទេ ។ ការ​បិទ Karaoke បង្ហាញពីភាពទន់ខ្សោយក្នុង​ ការ​អនុវត្តន៍​ច្បាប់ និង​ការដាក់ទោសទៅ​លើអ្នកប្ រព្រឹត្តខុស ។ បញ្ហា​មួយ​ផេ្សង​ទៀតគឺ​ការ ហាមឃាត់មិនឱ្យមាន​លែ្បង​ស៊ ីសង​ខុសច្បាប់​ ​ ប៉ុនែ្តច្បាប់​មិនបញ្ជាក់​ ឱ្យ​បានច្បាស់ពីទំហំ​នៃ​កា រ​ហាម​ឃាត់​នោះ​ទេ ដែលបង្ក​ឱ្យ​មាន​ការខុស​ឆ្ គង រួម​មាន​ការ​ហាម​ឃាត់​ល្បែ ង​កំសាន្ត​មួយចំនួន​បន្ថែម ទៀតដូចជា ហេ្គមកំសាន្ត (Game Computer, Game Internet) តើការលេង​ហេ្គម វាខុសត្រង់ណា សម្រាប់មនុស្ស​មួយចំនួន​ដែ លគ្រាន់តែ​ស្វែង​រក​ការ​កំ សាន្ត​​ទៅតាមចំណង់​ចំណូល​ច ិត្ត​​របស់​​ពួកគេ គ្រាន់ជាងទៅរកការកំសាន្ត​ខ ុស​សីលធម៌​​ផេ្សងៗ ។ ការ​លេងហ្គេម​មិនមែន​សម្រា ប់តែកេ្មង​មិនទាន់គ្រប់​អា យ​ប៉ុណ្ណោះ​​​ទេ ប៉ុនែ្តក៏មានមនុស្ស​ពេញ​វ័ យ​ (១៨ឆ្នាំ) ​រហូតដល់​មជ្ឈិមវ័យ (៥០ឆ្នាំ) ក៏នៅ​តែលេងហ្គេម​ជាការកំសា ន្តផងដែរ​ ។ រដ្ឋាភិបាលគ្រាន់​តែចេញ​ច្ បាប់ហាម​ ឃាត់​អនីតិជន​មិនឱ្យចូលកនែ ្លងហេ្គម​នោះជា​ការស្រេច​ ដោយ​មិន​ចាំ​បាច់​បិទ​សិទ្ ធិ​​សេរីភាព​​អជីវករ​​មិន​ ឱ្យ​ពួក​គេ​ធើ្វ​អជីវកម្ម​ នោះឡើយ ។ ការ​ហាម​ឃាត់​ដែល​គ្មាន​​ម ូលដ្ឋាន​ច្បាស់លាស់នេះ​បាន ធ្វើ​ឱ្យប៉ះពាល់​ដល់​ការ​រ ក​ស៊ី​របស់​អជីវករ​តូច​តាច ​​ជាច្រើន​ ហើយ​ក៏ដូចជា​ទុកឪកាសឱ្យអជ្ ញាធរ៌​មូលដ្ឋាន​កៀប​ពួក​គេ ​ស៊ី​លុយ​ដែរ និងថែមទាំង​ប៉ះពាល់ដល់ពលរដ ្ឋ​ផេ្សង​ទៀត ដែលចូលចិត្តលេង​ហេ្គម​នៅ​ព េល​ពួក​គេទំនេរពីការងារ ។ សកវិទ្យាល័យ​ដ៏ល្បីឈ្មោះ Limkokwing ក៏បាន​បើកបង្រៀនមុខវិជ្ជាម ួយគឺ បរិញ្ញាប័ត្រ​បចេ្ចកវិទ្យា ហេ្គម​ តើ​មានប្រយោជន៍​សម្រាប់​​ក ូនខែ្មរដែរ​ឬទេ បើ​ប្រទេស​ជាតិ​ហាម​ឃាត់​? ឬមួយ​ត្រូវ​បះ​បង់​មុខ​វិជ ្ជា​នេះ​ចោល? ។ ប៉ុនែ្តយ៉ាងណា​ក៏គួរ​ឱ្យកត ់សម្គាល់​ផងដែរ​ ចំពោះក្រុមហ៊ុន​ហេ្គម​អ៊ិន ធឺរណេតធំជាងគេនៅក្នុង​ប្រទ េសកម្ពុជា​ដូចជា និស្ស័យ​ស្នេហ៍ដាវទេព (JX Online Game) ដែលទាក់ទាញមិនត្រឹមតែមនុស្ ស​ពេញ​វ័យ ឬនីតិជន​ប៉ុណ្ណោះទេ​ សូម្បី​កេ្មងតូចៗចាប់ពីអាយ ុ ៧ ឆ្នាំដល់ ១៥ ឆ្នាំ សុទ្ធតែត្រូវចំណាយលុយ (ទិញ​អាវុធ‚ សំលាក់បំពាក់ និងវត្ថុផេ្សងៗទៀត និងម៉ោងអ៊ិនធឺរណេត) ។ ក្រុមហ៊ុន​នេះ​នៅតែរីកចំរើ ន និងធ្វើការ​ផ្សព្វផ្សាយ​តា មរយៈស្ថានីយទូរទស្សន៍​ដ៏ល្ បី (ស្ថានីយទូរទស្សន៍​របស់ជនម នអំណាច​ក្នុងជួររដ្ឋាភិបា ​) ក្រោម​ឥទ្ធិពល​នៃច្បាប់​ហា មឃាត់​ នោះពិត​ជា​រឿងអច្ឆិរយមែនទែ ន ។



07/29/2010